សមត្ថកិច្ចនគរបាលបង្ក្រាបទីតាំងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង សហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានទទួលព័ត៌មាន បានចាត់តាំងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងចុះឆែកឆេរនៅចំណុចភោជនីយដ្ឋាន និងផ្ទះសំណាក់ ស្ទីម សូណា ស្ប៉ា មានស្លាកយីហោ ថ្មដាមានលាភ ស្ថិតក្នុងភូមិសង្គមថ្មី Read more










