លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀត Read more




