រដូវត្រីពងកូន កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសកាប់បំផ្លាញចោលឧបករណ៍ស្បៃមុងខុសច្បាប់នៅនឹងកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ!

កំពង់ធំ÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  បានចូលរួមជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរងស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាងទឹក(472680,1400403) តាឃឹម ឃាង ស្ថិតនៅក្នុងភូមិសាស្រ្ភភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។  កម្លាំងជំនាញចម្រុះបន្តចុះប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដែលប្រជានេសាទប្រើឧបករណ៍ខុសច្បាប់ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៩០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន២១០ដើម និងចាក់លែងកូនត្រីចំរុះទំងន់១៥ គីឡូក្រាមចូលទន្លេវិញ៕ដោយលោក សំនៀង

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង

ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារៈសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា Read more

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារនៃមន្ទីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា កំពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះបើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ។ សូមបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់។ គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបថា ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញទទួលម៉ាស់ពីសប្បុរសជន សម្រាប់ឧបត្ថម្ភដល់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​!!!

ខេត្តបន្ទាយមានជ័យ៖ ​នៅ​ថ្ងៃ​អង្គារ ទី​០២ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលម៉ាស់ចំនួន២៦កេះធំនិង៥កេះតូច ពីលោក​ ស្រ៊ុន​ តាំងវីន​ ប្រធាន​ប្រេង​ឥន្ធនៈ​តេលា​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​សហការី សម្រាប់ឧបត្ថម្ភដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​លោក​ ស្រ៊ុន​ តាំងវីន និងក្រុមគ្រួសារ ព្រមទាំង​សហការី នៃ​ប្រេង​ឥន្ធនៈ​តេលា​ ដែលបាន​ឧបត្ថម្ភម៉ាស់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ប្រេីប្រាស់ក្នុងអង្គភាព។ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជូនពរ​លោក​ និងក្រុមគ្រួសារ ព្រម​ទាំង​សហការីទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ Read more

លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន អញ្ជើញ ចូលរួមដាំដើមឈើចម្រុះ ជាង២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឲ្យចូលរួមថែរក្សាធនធានព្រៃឈើ

ខេត្តប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន២៥០០ដើម ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣០។ Read more

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចាត់​តំណាង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​

បន្ទាយមានជ័យ​ ៖​ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ ​នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០២ខែ​កញ្ញា​ឆ្នាំ​២០២៥បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​អមដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ វរសេនីយ៍ស្នង​ការ​រង​ព្រមទាំង​សហការីអញ្ចេីញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ស្នង​ការ​រង​ផែន​ការ​ងារ​នគរបាល​ការ​ពារ​ព្រំដែន​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​។ ក្នុងការ​ចុះ​សួរ​សុខ​ទុក្ខ​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ​វង្ស​ វិត​ បាន​ពាំនាំ​ការផ្តាំ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ សូម​ជូនពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​និង​ឆាប់​បាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វិញ​ផង​ដែរ​ជាមួយ​គ្នា​នោះ​លោក​​នាំ​យកអំណោយរួមមាន៖​ផ្លែឈើ​ ចំនួន​២កន្រ្តក​តូច,ទឹក​សុទ្ធ​ចំនួន​២កេស,ទឹក​ភេសជ្ជៈ​គ្រុឌ​ចំនួន​២កេស,ទឹក​តែត្រជាក់ចំនួន២កេសព្រមទាំង​ថវិកា​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៦,៤៦០,០០០រៀល​ប្រគល់​ជូន​ដល់​លោក​ឧត្ដមសេនីយ៍​ត្រី​​ អ៊ុំ​ សុផល​ ដេីម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ​។ ថ្លែង​នា​ឱកាស​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​ក្រុម​គ្រួសារ​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍ស្នងការរង​,លោក​នាយ​ការិយាល័យ​ និង​លោកមេបញ្ជាការ​ វរសេនាតូច​ទាំង​៤ព្រម​ទាំង​ក្រុម​ការងារ​ទាំង​អស់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សូម​ជួប​តែ​សេចក្ដី​សុខ​ គ្រប់​ប្រការ​ សុខ​ភាព​មាំមួន​ និង​ជួប​ប្រទេះ​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​ គឺ​ Read more

លោក មេប៉ុស្តិ៍នគរបាលការពារព្រំដែន.ច្រកដូង៧ដើម ស្រុកមេមត់ ដ៏មានឥទ្ធិពល កាន់តំណែងដុះស្លែ  ពង្រាយមន្រ្តីក្រោមឱវាទ និងប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តរបៀបអំពើពុករលួយ

ខេត្តត្បូងឃ្មុំ ÷លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដ៏មានឥទ្ធិពល កាន់តំណែងដុះស្លែ  ពង្រាយមន្រ្តីក្រោមឱវាទនិងប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ. ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង៧ ដើម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា  មេប៉ុស្តិ៍នគរបាលច្រកនេះ តែងតែប្រើកូនចៅ នៅចាំបើកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រ៉ឺម៉ក ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបើកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លើសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ មកដល់សព្វថ្ងៃ។ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះមានតែសិស្សជ័យលាភី ដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះឯកឧត្តម សង្ឃឹមថា សិស្សអាហារូបករណ៍ នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ Read more

មេបនល្បែងឈ្មោះ ហ៊ួត ហាន បើកល្បែងជល់មាន់និងបៀអាប៉ោង យូគីខុសច្បាប់ដោយសេរី យ៉ាអាណាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

ត្បូងឃ្មុំ÷ សង្វៀនជល់មាន់ និងអាប៉ោង លេងចាក់យូគីខុសច្បាប់មួយកន្លែងនៅ ក្នុងចំការកៅស៊ូក្រោយ ផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនបង្ក្រាប បែរជានាំគ្នារក្សាភាពក្នុងស្ងាត់ទៅវិញ ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ ថា ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ មានអំណាចធំជាង ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតផង ក៏មិនដឹង?។ ប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅ លេងល្បែងរាប់រយនាក់ ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។ប្រជាពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារ តែពួកគាត់ជំពាក់បំណុលគេ Read more

ឯកឧត្តម អ៊ូ វណ្ណា ទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយរបស់ក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល ដែលបានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ម៉ាស ចំនួន ១ ០០០គ្រាប់ ម៉ាសឈុត ចំនួន ២២០គ្រាប់ កាសត្រចៀក Read more