លោកវរសេនីយ៍ត្រី កែវ គៈវីន មេបញ្ជាការ វរសេនាតូចលេខ៥៣២ បានដឹកនាំក្រុមការងារ នាំយកថវិកា  ចុះសួរសុខទុក្ខ លោកភឹម ផន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

បាត់ដំបង៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានចាត់តាំង លោកវរសេនីយ៍ត្រី កែវ គៈវីន មេបញ្ជាការ វរសេនាតូចលេខ៥៣២ បានដឹកនាំក្រុមការងារ នាំយកថវិកា  ចុះសួរសុខទុក្ខ លោកនាយចំណង់ ភឹម ផន អាយុ៦៤ឆ្នាំ មុខងារ មេបញ្ញាការរងខ គ២ វរសេនាតូចលេខ៥៣២   ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពពី) និងបានឧបត្ថម្ភថវិកា ១.០១៥.០០០រៀល (មួយលានមួយម៉ឺនរៀល) ទឹកសុទ្ធចំនួន ២កេសធំ។ ក្នុងនោះដែរ ក្រុមគ្រួសារ លោក ភឹម ផន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត Read more

កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅឃុំលំពង់ ស្រុកបាទី កំពុងរងការរិះគន់ពីប្រជាពលរដ្ឋប្រចាំតំបន់ពាក់ព័ន្ធក្លិនស្អុយ លាមួកជ្រូកដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាព ពួកគាត់រស់នៅក្បែរទីនោះវគ្គ២

ខេត្តតាកែវ÷បើយោងតាមសម្តីប្រជាពលរដ្ឋរស់នៅភូមិត្រយឹងខ្ពស់  ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង គឺគេចិញ្ចឹមយូរហើយ ពេលជះក្លិនម្តងៗពិជាពិបាកទ្រាំណាស់  មានពេលខ្លះហូបបាយមិនកើតទេ ក្លិនស្អុយក៏ស្អុយ មានពេលខ្លះឈឺ ពីព្រោះទ្រាំក្លិនមិនបាន តែមិនដឹងធ្វើមិច សូមថ្នាក់ដឹកនាំ ចុះត្រួតពិនិត្យផងទាន។ យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ  កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងពិតបានបង្កផលប៉ះពាល់យ៉ាង ខ្លាំងដល់សុខភាពប្រជាពលរដ្ឋ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានថតនិងត្រួតពិនិត្យ ទីតាំងដែលចិញ្ចឹមជ្រូកភូមិត្រយឹងខ្ពស់  ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវគឺមិនមានអ្វីដែលបញ្ជាក់ថាជារបស់ក្រុមហ៊ុននោះទេ ដោយសារតែមិនមានលើស្លាកយីហោអ្វីឡើយ ។លោក ចៅហ្វាយស្រុកបាទី បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនទៅ តែលោក ចៅហ្វាយស្រុកគាត់បានប្រាប់អោយក្រុមការងារសារព័ត៌មានយើងទៅជួបគាត់ទៅវិញ អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីជូនដំណឹង យោងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ យោងតាមធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន ។អង្គភាពសារព័ត៌មានយើង នៅមិនទាន់ដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានទីតាំងខាងលើ បានសុំច្បាប់ និងមានលិខិតអនុញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ ? តែយ៉ាងណាមិញ ការបង្កើតទីកន្លែងចិញ្ចឹមជ្រូកកគួរតែសិក្សាអោយបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ អង្គ​ភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរពេទ្យសត្វខេត្តតាកែវ និងចុះត្រួតពិនិត្យករណីខាងលើ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា  អសមត្ថភាព ។ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី Read more

ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតី បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ ឯកឧត្តមប្រធានាធិបតីបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព​ ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។ Read more

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប១៤៦៧២០នាក់ ថ្នាក់វិទ្យាសាស្ត្រ៤០៦៧៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម១០៦០៤២នាក់

ក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥* ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥* ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥* ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥* ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។ Read more

លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump បាន​សរសេរ​ថា ៖ ខ្ញុំ​សូម​អរគុណ ចំពោះ​លិខិត​ដ៏​កក់ក្តៅ​របស់​ឯកឧត្តម និង​ជា​ពិសេស ការ​ស្នើ​រូប​ខ្ញុំ សម្រាប់​ពានរង្វាន់ ណូបែល​សន្តិភាព​។ ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង ដែល​បាន​សន្ទនា​ជាមួយ​ឯកឧត្តម ដើម្បី​រួមចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរអង្វែង និង​សម្បូណ៌​បែប​។ Read more

ក្រុម​ឈ្មួញ​​យក​គ្រឿងចក្រអេ​ស្កា២​គ្រឿង រថយន្ត​ដឹក​ដីជិត​១០​គ្រឿង សំងំ​ជីក​​ដី​​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ ខណៈ​មន្ត្រី​ជំនាញ​អត់​ដឹង​រឿង

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី (​ចង្កូត​ស្តាំ​) ជិត​១០​គ្រឿង ទៅ​សំងំ​នាំ​គ្នា​ជីក​កកាយ​ដី​នៅ​ក្បែរ​ជើង​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ ខណៈ ដែល​គេ​សង្ស័យ​ថា អត់​មានការ​សុំ​ច្បាប់ ឬ​ទទួល​លិខិតអនុញ្ញាត​ណាមួយ​ពី​មន្ត្រី​ជំនាញ ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ។ ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី ជា​ច្រើន​គ្រឿង នាំ​គ្នា​ទៅ​ជីក​កកាយ​ដី​នៅ​ជើងភ្នំ​មួយ​កន្លែង ដោយ​ដឹក​លក់​នៅ​តាម​ភូមិ​នានា ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក Read more

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកព្រឹត្ដិការណ៍ជិះកង់ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មានអ្នកចូលរួមប្រមាណ ១ ០០០នាក់

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល​ ១ម៉ឺននាក់” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។  ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរ ក៏មានការចូលរួមពីបណ្ដាមហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះក្នុងព្រឹត្តិការណ៍នេះប្រមាណ ១ ០០០នាក់ ជិះជុំវិញក្រុងសិរីសោភ័ណ ធ្វេីឡេីងនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។  ថ្លែងក្នុងការបេីកព្រឹត្តការជិះកងនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ តាមរយៈយុទ្ធនាការជិះកង់នេះ គឺជាផ្នែកមួយដើម្បីរួមចំណែកក្នុងការចូលរួមយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារនៅកម្ពុជា ដែលយុទ្ធនាការនេះមានគោលបំណង ជំរុញចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល Read more