បាត់ដំបង៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានចាត់តាំង លោកវរសេនីយ៍ត្រី កែវ គៈវីន មេបញ្ជាការ វរសេនាតូចលេខ៥៣២ បានដឹកនាំក្រុមការងារ នាំយកថវិកា ចុះសួរសុខទុក្ខ លោកនាយចំណង់ ភឹម ផន អាយុ៦៤ឆ្នាំ មុខងារ មេបញ្ញាការរងខ គ២ វរសេនាតូចលេខ៥៣២ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពពី) និងបានឧបត្ថម្ភថវិកា ១.០១៥.០០០រៀល (មួយលានមួយម៉ឺនរៀល) ទឹកសុទ្ធចំនួន ២កេសធំ។
ក្នុងនោះដែរ ក្រុមគ្រួសារ លោក ភឹម ផន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំនៃ កងពលតូចថ្មើរជើងលេខ៥៣ ដែលតែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយនូវរាល់ការលំបាករបស់យោធិន នឹងសូមគោរពជូនពរថ្នាកដឹងនាំទាំងអស់ប្រកបនូវពុទ្ធពរទាំងឡាយ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


