វរសេនីយ៍ឯក ដួង ស៊ីណែត និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកវរសេនីយ៍ឯក សន និល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

បាត់ដំបង÷នារសៀលថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់តំណាង វរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គលិក និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ចំនួន ២,០០០,០០០រៀល ជូនលោកវរសេនីយ៍ឯក សន និល អធិការ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ កែ ស៊ីនួន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម

ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។ នៅពេលកំពុងថ្លែងអំពីវត្តមានតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសិក្ខាសាលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ត្រង់ៗ ដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ Read more

លោក ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យនិងបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ 

កំពង់ធំ÷ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ។ លោក ជា វ៉ាន់ចាន់ បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។  ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ Read more

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងពីការប្រឌិតរបស់ក្រុមប្រឆាំងនិងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃបំផ្លើសទាក់ទងនឹងបញ្ហាព្រំដែនជាពិសេសនៅភូមិព្រៃចាន់និងភូមិជោគជ័យ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា–ថៃ កាលពីថ្ងៃទី២១–២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។  មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (Procès Verbaux)  បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្ម ការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ Read more

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅក្រុងព្រៃវែង

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង ជាតំណាងឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៤០គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ឧបត្ថម្ភដល់សង្កាត់ទាំង៤ ដោយក្នុងមួយសង្កាត់ៗ ចំនួន Read more

អភិបាល​ខេត្តប៉ៃលិន ចុះពិ​និត្យមើល​ការបង្ករប​ង្កើនផ​លដំណាំស្រូវ និង​កសិផល​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេ​ស ធានាបា​ននូវតម្លៃទីផ្សារ ​សមរម្យ និងគុណភាព ប្រកប​ដោយ​ទំនុកចិត្ត

ខេត្តប៉ៃលិន៖ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អ​​ភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នា​ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២​៥ បានអញ្ជើញ​ដឹកនាំមន្ត្រី​ជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការ​បង្ករបង្កើ​នផល ដំណាំ​ស្រូវ និងបន្លែផ្លែឈើ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើក​ទឹកចិត្តដល់​ប្រជាកសិករ​ធ្វើ​ការផ​លិ​តឱ្យបា​នច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំ​ចេញក្រៅប្រទេស ដែលធានា​បាន​នូវត​ម្លៃស​មរម្យ និងគុ​ណភាព តាម​បែបធម្មជាតិ​ ប្រកប​ដោយទំនុកចិត្ត មិនប៉ៈពា​ល់ដល់សុខភាព។ លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន​ បានមានប្រ​សាសន៍​លើកឡើងថា៖ បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើការបណ្តុះបណ្តា​លដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់​អ្នកជំនាញ​ទៅបណ្តុះ​បណ្តាលដល់​មូលដ្ឋានផ្ទាល់​តែម្តង គឺធ្វើយ៉ាងណាឱ្យការ​ដាំដុះរបស់បងប្អូន Read more

លោកជំទាវ អ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី ឧបត្ថម្ភម៉ូតូជូនកងកម្លាំងជួរមុខទិសទី១បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ អ្នកឧកញ៉ា ហេង វ៉េងហ៊ាង បានផ្តល់អំណោយ ម៉ូតូម៉ាក (HONDA Wave) ចំនួន១០គ្រឿង ជូនដល់អង្គភាពកងទ័ពជួរមុខទិសទី១បន្ទាយមានជ័យ ចំណុះឲ្យយោធភូមិភាគទី៥ សម្រាប់បម្រើកិច្ចការងារប្រចាំថ្ងៃ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និង ជានាយសេនាធិការយុទ្ធភូមិភាគទី ៥ លោក ឧត្តមសេនីយ៍ត្រី ជឹមប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការខេត្តបន្ទាយមានជ័យលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទហាន នៃកម្លាំងជួរមុខទិសទី១បន្ទាយមានជ័យ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ នូវការយកចិត្តទុក្ខដាក់ Read more

សមត្ថកិច្ចនគរបាលព្រំដែន លេខ ៨១៥ សហការជាមួយកម្លាំងចម្រុះជួរមុខប្រចាំនៅស្រុកម៉ាឡៃធ្វើការទប់ស្កាត់ឃាត់ខ្លួនជនជាតិបរទេស ប្រុស.ស្រីចំនួន៩នាក់លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់

បន្ទាយមានជ័យ÷ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១:១០នាទីអនុវត្តន៍តាមបទបញ្ជា យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួម សហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ចំនួន០៩នាក់ (ស្រី០២នាក់) ក្នុងនោះ ជនជាតិចិន ចំនួន០៥នាក់(ប្រុស) Read more

រថយន្តក្រុងក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទស្លាប់១៣នាក់ របួស២៤នាក់

កំពង់ធំះ  គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរថយន្តក្រុងមួយគ្រឿង ផ្ទុកអ្នកដំណើរ ៣៧នាក់ បានក្រឡាប់បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក។លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់  នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ថា រហូតមកដល់ម៉ោង១០ព្រឹក សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹកដោយជោគជ័យ និងបញ្ជាក់ចំនួនជនរងគ្រោះដូចខាងក្រោម៖ស្លាប់ ១៣នាក់ (ស្រី ៨នាក់)របួស ២៤នាក់មូលហេតុដំបូងដែលសមត្ថកិច្ចសន្និដ្ឋានបានគឺ អ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក។បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ។សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម៕ដោយលោក សំនៀង

អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធសហការ ដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ

កំពង់ធំះ  អភិបាលស្រុកស្ទោងជំរុញគ្រប់ភាគីពាក់ព័ន្ធសហការដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបាន ប្រើប្រាស់គ្រប់ខ្នងផ្ទះ លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាថ្នាក់ស្រុកប្រចាំឆ្នាំ២០២៦  ក្រោមកិច្ចសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង នៅអគាររដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលបំផុតមួយក្នុងចំណោមដៃគូជាច្រើនទៀតក្នុងការលើកកម្ពស់ និងអភិវឌ្ឍមូលដ្ឋានជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាត។ ពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងបញ្ចប់លោក សាយ គឹមឡម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការទស្សនៈពិភពលោក ពិសេសប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភគាំទ្រនូវមូលនិធិ យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការគណនា និងតែងតែឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ Read more