លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកស្តាយចំពោះមរណភាព លោកវរសេនីយ៍ទោ យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី
បន្ទាយមានជ័យ៖ អនុវត្តតាមការចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ។សេចក្តីសង្ខេបនៃវីរភាព និងការលះបង់៖មូលហេតុនៃការលះបង់៖ លោកវរសេនីយ៍ទោ យី សុថាត់ បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ការទទួលមរណភាព៖ ក្រោយការខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកបានទទួលមរណភាព (ពលី) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង Read more







