អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន

កំពង់ធំ÷ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះលោក អ៉ីវ ផល្លី បានលើកយកគោលការណ៍៤ចំណុចសំខាន់ៗមួយចំនួនដែលជាការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានគឺ៖ ១-ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ ក្នុងនោះត្រូវដាក់បញ្ចូលទាំងការអភិវឌ្ឍរបស់មន្ទីរផងដែរ។ ២- តួនាទីដឹកនាំ គ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលជាការងារស្នូល តែឥឡូវយើងមានតួនាទីស្នូលមួយទៀត គឺកិច្ចការសាធារណមតិ ដែលកំពុងដើរតួយ៉ាងសំខាន់។ ៣- ជំរុញនិងគាំទ្រការអភិវឌ្ឍធនធានមនុស្ស។ ៤-កិច្ចការសាធារណមតិ។លោក អ៊ុីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា Read more

ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់លោក ផែង វណ្ណៈ មកលើកងរាជអាវុធហត្ថ

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធដូចខាងក្រោម៖ ១- ករណីខេត្តព្រៃវែង៖ ទី១-“ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” និងទី២- “ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!” ករណីខាងលើនេះ ខ្ញុំបាទបានឆ្លើយតបជូនជ្រាបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ នាយទាហាននៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី Read more

ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភីជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

ប៉ៃលិន÷ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត Marianna Trias (ម៉ារីយ៉ាណា ទ្រីយ៉ាស) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ ស.ស.យ.ក ខេត្តប៉ៃលិន។ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ Read more

មេឃុំសាលាវិស័យ ចង់ឱ្យយុវជនរួមគ្នាការពារធនធានធម្មជាតិ និងសត្វព្រៃ ដែលបានអភិរក្សនិងរក្សាទុកក្នុងដែនសហគមន៍នា!

‎  កំពង់ធំះ   លោក ជិន ហុីន មេឃុំសាលាវិស័យ លើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិតដែលចុះមកទស្សនៈកិច្ចសិក្សានៅក្នុងសហគមន៍ជាំម្រេច ដែលស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។‎   ‎លោកមេឃុំមានប្រសាសន៍ថាថា “ការចូលរួមរបស់យុវជនក្នុងការ​អភិ​រក្ស​ព្រៃ​ឈើនិងធនធានធម្មជាតិជាការល្អសម្រាប់ប្រទេសយើង។ ចំពោះការចុះទស្សនៈកិច្ចសិក្សាក្រុមនិស្សិតរបស់អង្គការក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពយុវជនឱ្យមាន​មូ​លដ្ឋាន​គ្រឹះនិងចំណេះដឹងចំណេះធ្វើការងារគ្រប់គ្រងបរិស្ថាននិងធនធានធនជាតិ ក៏ដូចជា​ឆ្លើ​យតប​នឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំង​ស្នងឬស្សី ដើម្បី​រួមចំណែកអភិវឌ្ឍនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏ដូចជាពេលអនាគត”។ លោកបានបន្តលើកឡើងថាក្នុងនាមលោកជាថ្នាក់ដឹកនាំនិងជាអ្នកការពារព្រៃសហគមន៍នេះផ្ទាល់ពិតជាមានក្តីសោមន្សរីករាយយ៉ាងក្រៃលែងចំពោះក្រុមនិស្សិតដែលបានមកពីតាមបណ្តាខេត្តផ្សេងៗក៏ដូចជាប្អូនៗដែលមានភាពក្លាហានហ៊ានជម្នះនៅពាក្យស្លោកមួយពោលថា(ក្មេងៗមិនគួរដើរហើរច្រើនពេកទេ នាំតែខ្មាស់មាត់ចាប់មាត់ព្រាប)។ ក្នុងនោះផងដែរលោកគាំទ្របន្តលើកទឹកចិត្តដល់ប្អូនៗក្រុមនិស្សិតរឺយុវជនក្រុមជំនាន់អោយចេះមានភាពព្យាយាម តស៊ូ អត់ធ្មត់ ដើម្បីឆ្ពោះទៅរកគោលដៅរបស់ខ្លួន ប្អូនត្រូវប្រកាន់ភ្ជាប់នៅការជឿជាក់ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានភាពឈ្លាសវៃ ក្នុងការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅភាពរីកចម្រើន និងទទួលបានសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារ ព្រៃឈើនិងធនធានធម្មជាតិ។ លោកបន្តថា គម្របព្រៃឈើនៅតំបន់សហគមន៍ជាំម្រេចនេះ Read more

លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​ចាត់​តំណាង​ នាំ​យក​សំភារៈ​ និង​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ទៅ​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី​ សុំ​ សាគុណ

បន្ទាយមានជ័យ​៖​ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ រួម​ដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ សុី​វ​ សុជាតិ​ ស្នង​ការ​រង​ផែន​ការ​ងារ​ភស្ដុ​ភា​ និង​ហិរញ្ញវត្ថុ​ ​លោក​វរសេនីយ៍ឯក​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​និង​លោក​វរសេនីយ៍ឯក​ ឈុន​ ច័ន្ទ​តារា​ នាយ​ការិយាល័យ​ភស្ដុ​ភា​ និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​នាំ​យក​សម្ភារៈ​ និង​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ទៅ​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី​ សុំ​ សាគុណ​ នាយ​ផ្នែក​ដឹក​ជញ្ជូន​នៃការិយាល័យ​ភស្ដុ​ភាដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិត​នៅ​ភូមិ​ ពពាលខែ​ ឃុំ​ អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​។ សម្ភារៈ​និង​ថវិកា​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​រួម​មាន​:​ ថវិកា​ចំនួន​ Read more

វរសេនីយ៍ឯក ដួង ស៊ីណែត និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកវរសេនីយ៍ឯក សន និល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

បាត់ដំបង÷នារសៀលថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់តំណាង វរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គលិក និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ចំនួន ២,០០០,០០០រៀល ជូនលោកវរសេនីយ៍ឯក សន និល អធិការ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ កែ ស៊ីនួន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម

ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។ នៅពេលកំពុងថ្លែងអំពីវត្តមានតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសិក្ខាសាលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ត្រង់ៗ ដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ Read more

លោក ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យនិងបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ 

កំពង់ធំ÷ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ  នាំឱ្យសុខភាពយើងរឹងមាំ។ លោក ជា វ៉ាន់ចាន់ បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។  ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ Read more

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងពីការប្រឌិតរបស់ក្រុមប្រឆាំងនិងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃបំផ្លើសទាក់ទងនឹងបញ្ហាព្រំដែនជាពិសេសនៅភូមិព្រៃចាន់និងភូមិជោគជ័យ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា–ថៃ កាលពីថ្ងៃទី២១–២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។  មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (Procès Verbaux)  បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្ម ការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ Read more

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅក្រុងព្រៃវែង

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង ជាតំណាងឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៤០គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ឧបត្ថម្ភដល់សង្កាត់ទាំង៤ ដោយក្នុងមួយសង្កាត់ៗ ចំនួន Read more