រថយន្តក្រុងក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទស្លាប់១៣នាក់ របួស២៤នាក់

កំពង់ធំះ  គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរថយន្តក្រុងមួយគ្រឿង ផ្ទុកអ្នកដំណើរ ៣៧នាក់ បានក្រឡាប់បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក។លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់  នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ថា រហូតមកដល់ម៉ោង១០ព្រឹក សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹកដោយជោគជ័យ និងបញ្ជាក់ចំនួនជនរងគ្រោះដូចខាងក្រោម៖ស្លាប់ ១៣នាក់ (ស្រី ៨នាក់)របួស ២៤នាក់មូលហេតុដំបូងដែលសមត្ថកិច្ចសន្និដ្ឋានបានគឺ អ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក។បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ។សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម៕ដោយលោក សំនៀង

អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធសហការ ដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ

កំពង់ធំះ  អភិបាលស្រុកស្ទោងជំរុញគ្រប់ភាគីពាក់ព័ន្ធសហការដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបាន ប្រើប្រាស់គ្រប់ខ្នងផ្ទះ លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាថ្នាក់ស្រុកប្រចាំឆ្នាំ២០២៦  ក្រោមកិច្ចសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង នៅអគាររដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលបំផុតមួយក្នុងចំណោមដៃគូជាច្រើនទៀតក្នុងការលើកកម្ពស់ និងអភិវឌ្ឍមូលដ្ឋានជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាត។ ពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងបញ្ចប់លោក សាយ គឹមឡម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការទស្សនៈពិភពលោក ពិសេសប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភគាំទ្រនូវមូលនិធិ យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការគណនា និងតែងតែឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ Read more

រឿងពីអតីតកាលយកមកដោះស្រាយនៅ ពេលបច្ចុប្បន្នបណ្តាលឱ្យយុវជនម្នាក់រងរបួសនាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៖

នៅថ្ងៃទី១៩ខែ​ខែវិច្ឆិកា​ឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​លោក​ វរ​សេ នីយ៍ឯក​ សេង​ ​លុច​ អធិការ​នគរបាលស្រុកថ្មគោល​ដឹកនាំកម្លាំងធ្វេីការបង្រ្កាបឃ-ាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាក សួរ​ បន្ទាប់ពីពួកគេធ្វេីសកម្មភាព​ប្រេីប្រាស់កាំបិ-តក-ាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ​ ត្រូវបាននាំទៅស ង្រ្គោះ​នៅមន្ទីរពេទ្យ​ កាល​ពី​ថ្ងៃទី១៨ខែវិច្ឆិកា​ ឆ្នាំ​២០២​៥នៅក្រុមទី​៣៣ ក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះដកហូតបាន៖-កាំបិតកញ្ចែតផ្លែដែកដងឈេីចំនួន០១ដេីម​-កាំបិតកែច្នៃចំនួន០៣ដេីម។ ចចំពោះមូលហេតុដែលនាំទៅដល់ការបង្កហិង្សាបណ្តាលឱ្យរងរបួសបែបនេះ​គឺដោយ សារពេលកន្លងមក ធ្លាប់មានទំនាស់ដោយពាក្យសំដីជាមួយជនរងគ្រោះ ទើបពេលនេះពួកគេធ្វើសកម្មភាពន៊បែបនេះឡើង។ ពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ  ព្រមទាំងបានព្រលែងកូនត្រីចម្រុះចូលទន្លេវិញ!

កំពង់ធំះ លោក ចាយ​ គង់​ម៉េង​ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់​ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  ដឹកនាំកម្លាំងមន្រ្តី​ខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍​នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយ​កម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន ជានាយទាហានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយកម្លាំងទីបញ្ជាការស្រាលឃុំផាត់សណ្តាយ  និងកម្លាំងអធិការកិច្ចខាងជើងបឹងទន្លេសាប ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដៃកំពីង(ខាងកើតភ្នំជីម៉ូស)។ លោក ហុក ម៉ុន នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ Read more

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបករណីរំដោះជនជាប់ឃុំ ០៦ នាក់

ខេត្ត​ស្វាយរៀង​÷ អនុវត្តតាម​បទ​បញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃ​ទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ នៃ​ក្រសួង​មហាផ្ទៃ​ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំចំនួន ០៦នាក់ ប្រុស ក្នុងនោះជនជាតិវៀតណាម ០៥នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥  ពាក់ព័ន្ធទៅនឹងបទល្មើស ចាប់ឃុំឃាំង Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ការជួយសម្របសម្រួលដោះស្រាយបញ្ហាជូនពលករវិញត្រឡប់មកពីថៃ និងការស្វះស្វែងការងារជូនពលករ

ខេត្តប៉ៃលិន៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត Read more

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី និងក្រុមការងារអញ្ជើញចុះពិនិត្យសំណង់អគាររដ្ឋបាលថ្មី ដែលកំពុងសាងសង់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិការមួយចំនួន ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមទទួលអំណោយ និង ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើស្មារតីទទួលខុសត្រូវ រហូតដល់ចប់កម្មវិធីប្រកបដោយជោគជ័យ និងមានសុវត្ថិភាពល្អ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជុំរំជនភៀសសឹកក្នុងវត្តចាន់ស៊ីរតនារាម

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ  និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) Read more

ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំក្លែង​ ស្រុក​សណ្តាន់​ គោរព​ថ្លែង​អំណរគុណ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដែល​បាន​ផ្តល់​សាឡាង​មួយ​គ្រឿង​សម្រាប់​ឆ្លង​កាត់​ដង​ស្ទឹង​សែន​ដោយ​មិន​គិត​ប្រាក់​

កំពង់ធំះ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​នូវ​ការ​អបអរ​សាទរ​ និង​សូមគោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទមុន្នី​ តាមរយៈ​លោក ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ដែល​បាន​ជួយ​ឧបត្ថម្ភ​សាឡាង​មួយ​គ្រឿង​ សម្រាប់​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ដងស្ទឹងសែន​ ដោយ​មិន​គិត​ប្រាក់​ ។  ពិធី​ប្រគល់​នេះ​ បានប្រព្រឹត្ត​ទៅ​នៅ​ព្រឹកថ្ងៃ​ទី​ ១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ ​នៅ​កំពង់​ចម្លង​ឃុំមានជ័យ​ ស្រុក​សណ្តាន់​ ស្ថិត​ក្រោម​អធិបតីភាព​ លោក ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។ឧត្ដម​សេនីយ៍​ទោ​ Read more

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់អតីតយុទ្ធជន មានដី តែមិនទាន់មានជម្រកស្នាក់នៅសមរម្យ  ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់

កំពង់ធំ÷ ​នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សោម​ ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះថ្មី ជូនគាត់ ដោយសារគម្រោងសាងសង់ផ្ទះថ្មីបន្ថែមទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ទើបតែទទួលបាននៅត្រីមាសទី​៤​ ឆ្នាំ ២០២៥​នេះ ហើយក្រុមការងារ និងដំណើរការសាងសង់ផ្ទះថ្មី ដែលមានទំហំ ៥​ម៉ែត្រគុណនិង ៧​ម៉ែត្រ សាងសង់​ពី​សរសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្រាល​ក្តារ​ ជញ្ជាំង​ស្មាត​ប៊ត​ មានតសំយ៉ាបផ្ទះបាយប្រវែង  Read more