ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់អំណោយរថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿងសម្ភារៈបរិក្ខា និងថវិកាព្រមទាំងស្បៀងអាហារ ជូនដល់អង្គភាពកងកម្លាំងជួរមុខ និងកម្លាំងអន្តរាគមន៍ក្នុងខេត្ត
ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងបានផ្តល់អំណោយ រថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿង រួមទាំងសម្ភារៈបរិក្ខា ស្បៀងអាហារ និងថរិកា ជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន និង កម្លាំងចល័ត អន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិន។ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ Read more










