លោក ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យនិងបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខភាពយើងរឹងមាំ
កំពង់ធំ÷ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខភាពយើងរឹងមាំ។ លោក ជា វ៉ាន់ចាន់ បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។ ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ Read more










