ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទខុសច្បាប់មួយកន្លែង នៅខណ្ឌច្បារអំពៅ ?វគ្គ១

(រាជធានីភ្នំពេញ) ភ្នំពេញ ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទ នាំចូលពីបរទេស ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត តាមតំបន់ផ្សេងៗ ដោយឃ្លាំងស្តុកទំនិញ  មួយកន្លែងនេះ នៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះឡើយ។  ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនេះ។ សាច់បង្កក់ចូលស្តុកនិងចែកចាយ សង្ស័យធ្លាក់ពីលើមេឃមួយកន្លែងនេះ  ពិតជាទាក់ទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ស្របពេលនិងរាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ បន្ទាប់មានការប៉ះទង្គិចនៃក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ។អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ Read more

ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង  លួចលេងល្បែងស៊ីសងជាច្រើនប្រភេទស្ថិតនៅស្រុកបុរីជលសារ ខេត្តតាកែវសូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ វគ្គ១

ស្រុកបុរីជលសារ÷ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង  លួចលេងល្បែងស៊ីសងជាច្រើនប្រភេទ ស្ថិតនៅភូមិកំពុងក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ កំពុងទាក់ទាញអារម្មណ៍ ភ្ញៀវជាតិនិងអន្តរជាតិ សូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ។តាមប្រភពច្បាស់ការមួយ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងសូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន ។អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម  វ៉ីសំណាង អភិបាលខេត្តតាកែវ និងជាគណៈបញ្ជាការខេត្តនិងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ Read more

ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២៨នាក់ ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់លំនៅដ្ឋាន

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។ ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៨នាក់ ស្រី១០នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ស្មើនឹង ០២លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០១ខេត្តគឺ ខេត្តបន្ទាយមានជ័យ ២៨នាក់ ស្រី១០នាក់៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ!

នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន៖ ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំងច្រកអាទិភាព (Fast Track) ទីតាំងអាហាដ្ឋាន (Premium Loung Read more

រថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធ ក្បែរច្រកអន្តរជាតិភ្នំដី ត្រូវថៃចាប់បានខេត្តស្រះកែវ ទល់មុខខេត្តបាត់ដំបង

បាត់ដំបង÷ រថយន្តចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយកធាថៃឃាត់ខ្លួន ខណៈដែលរថយន្តទាំងនេះឈប់សំចត នៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចូលទៅក្នុងប្រទេសថៃ។ ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងយោធាថៃវីរៈព្រំដែនលេខ ១៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានឃើញរថយន្តចំនួន ៤ គ្រឿង ដែលឈប់សំចតនៅខាងក្រោយផ្សារខូវឌីន (នៅក្នុងទឹកដីថៃ) ក្បែរច្រកអន្តរជាតិភ្នំដី ប្រឈមនឹងស្រុកសំពៅលូនខេត្ត បាត់ដំបង។ ក្រោយពីមានការសង្ស័យកម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកនៅក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។ នៅក្នុងការត្រួតពិនិត្យនោះគឺមានរថយន្តមួយគ្រឿងមានស៊កសៀតក្រដាសប្រាក់ជាង ៧ លានបាត នៅក្នុងកង់សាគួរ Read more

រដូវត្រីពងកូន កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសកាប់បំផ្លាញចោលឧបករណ៍ស្បៃមុងខុសច្បាប់នៅនឹងកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ!

កំពង់ធំ÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  បានចូលរួមជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរងស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាងទឹក(472680,1400403) តាឃឹម ឃាង ស្ថិតនៅក្នុងភូមិសាស្រ្ភភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។  កម្លាំងជំនាញចម្រុះបន្តចុះប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដែលប្រជានេសាទប្រើឧបករណ៍ខុសច្បាប់ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៩០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន២១០ដើម និងចាក់លែងកូនត្រីចំរុះទំងន់១៥ គីឡូក្រាមចូលទន្លេវិញ៕ដោយលោក សំនៀង

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង

ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារៈសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា Read more

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារនៃមន្ទីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា កំពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះបើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ។ សូមបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់។ គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបថា ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញទទួលម៉ាស់ពីសប្បុរសជន សម្រាប់ឧបត្ថម្ភដល់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​!!!

ខេត្តបន្ទាយមានជ័យ៖ ​នៅ​ថ្ងៃ​អង្គារ ទី​០២ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលម៉ាស់ចំនួន២៦កេះធំនិង៥កេះតូច ពីលោក​ ស្រ៊ុន​ តាំងវីន​ ប្រធាន​ប្រេង​ឥន្ធនៈ​តេលា​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​សហការី សម្រាប់ឧបត្ថម្ភដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​លោក​ ស្រ៊ុន​ តាំងវីន និងក្រុមគ្រួសារ ព្រមទាំង​សហការី នៃ​ប្រេង​ឥន្ធនៈ​តេលា​ ដែលបាន​ឧបត្ថម្ភម៉ាស់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ប្រេីប្រាស់ក្នុងអង្គភាព។ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជូនពរ​លោក​ និងក្រុមគ្រួសារ ព្រម​ទាំង​សហការីទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ Read more

លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន អញ្ជើញ ចូលរួមដាំដើមឈើចម្រុះ ជាង២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឲ្យចូលរួមថែរក្សាធនធានព្រៃឈើ

ខេត្តប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន២៥០០ដើម ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣០។ Read more