ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអាជ្ញាធរ និងស្នើគ្រប់តួអង្គក្នុងសង្គម រួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង Read more

សិទ្ធិមនុស្សកម្ពុជា ប្រាប់អ្នកសម្របសម្រួល UN ប្រចាំកម្ពុជាអំពីទង្វេីរំលោកភបំពានសិទ្ធមនុស្សពីសំណាក់យោធាថៃមកលេីពលរដ្ឋកម្ពុជា និងអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) បានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ Read more

លោកឧត្តមសេនីយ៍ត្រ សឿមសា រិទ្ធិ ត្រូវបានថ្នាក់ដឹកនាំ ប្រកាស តែងតាំង ជជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការ

​បន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិ បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ​យោងតាមសេចក្តីប្រកាសជាផ្លូវការ លទ្ធផលនៃការផ្លាស់ប្តូរមុខតំណែងមានដូចខាងក្រោម៖លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ.អត្ថលេខ (២២.១៥២)អតីតស្នងការ រង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្ថលេខ (០៩ ០៤៩ )អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីជា អនុប្រធាននាយកដ្ឋាន នគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។ ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ មានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ Read more

អភិបាលខេត្តប៉ៃលិនទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋទូតចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ

​ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាងវិ នប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីសិក្សាពីសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តប៉ៃលិន និងភាគីចិន។​ក្នុងជំនួបនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត។ លោកជំទាវបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជា មិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន។ កន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ខេត្តប៉ៃលិន លើវិស័យសំខាន់ៗដូចជា៖​កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។​ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ) និងប្រព័ន្ធធារាសាស្ត្រ។​ជាការឆ្លើយតប ឯកឧត្តម Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ Read more

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បើកសន្និបាតចំខួប៥ឆ្នាំ ដោយរំលេចពីសមិទ្ធផលសម្រេចបាន ក្រោមមាគ៌ា ស.ស.យ.ក.

ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសម័យកូវីដ-១៩ កាលពីឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ។ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក.យ.គ. បានរៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ខណៈពិធីបិទនឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក.។ រយៈពេល៥ឆ្នាំមកនេះ ឯកឧត្តម ស សុខា បានវាយតម្លៃប្រកបដោយក្ដីសោមនស្ស ចំពោះផ្លែផ្កាដែល ក.យ.គ. សម្រេចបានក្រោមមាគ៌ាដឹកនាំរបស់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។ ការថ្លែងជំរុញនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពីធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដែលក្នុងឆ្នាំ២០២៥កន្លងទៅ សម្រេចបានរហូតដល់ ២៨៦លើក ព្រមទាំងទទួលបានសំណើ និងសំណូមពរ ចំនួន ១.៩១៥ករណី។ អ្វីដែលជាការកត់សម្គាល់ និងជាក្តីមោទន ក្នុងចំណោមសំណើរ និងសំណូមពរទាំងនោះ គឺបានដោះស្រាយបញ្ចប់ដោយជោគជ័យ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកុំឱ្យសាកថ្មទូរស័ព្ទនៅតាមUSBឱ្យសោះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ជៀសវាងការសាកថ្មទូរស័ព្ទតាម USB ដើម្បីបង្ការហានិភ័យលួចយកទិន្នន័យសំខាន់ៗ។ ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងពិធី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្តនៅបរទេស ជាពិសេសអ្នកធ្វើដំណើរញឹកញាប់ គួរជៀសវាងការប្រើប្រាស់ និងសាកថ្មតាម USB សាធារណៈ ព្រោះអាចបង្កឱ្យមានការលួចយកទិន្នន័យតាមឧបករណ៍។ ឯកឧត្តមបានណែនាំថា ការសាកថ្មតាមព្រីភ្លើងធម្មតា មានសុវត្ថិភាពជាង ហើយបើមិនចាំបាច់ គួរជៀសវាងការប្រើ Read more