ខេត្តប៉ៃលិន បើកយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅ ផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ក្នុងសង្គមកម្ពុជា Read more










