ផ្ទុះការវែកញែកស្នាដៃនិពន្ធសៀវភៅរបស់ លោក ទូច សុឃៈ តោះមកដឹង ប្រវត្តិខ្លះៗពី(សម្លៀកបំពាក់ក្រហមស្រអែមនៃក្មេងវត្តដល់សម្លៀកបំពាក់កិត្តិយសនៃអ្នកបម្រើជាតិ)

ពេលព្រះអាទិត្យរះឡើងពីក្រោយដើមពោធិ៍ សូរកណ្ដឹងវត្តលាន់ឡើងយ៉ាងទន់ភ្លន់ បើកទ្វារថ្ងៃថ្មីមួយ។ នៅក្រោមដំបូលវត្តអារាមដ៏ស្ងប់ស្ងាត់នោះ មានក្មេងប្រុសម្នាក់កំពុងអង្គុយអានសៀវភៅចាស់ៗ ខណៈខ្យល់ព្រឹកលូតលាស់តាមស្លឹកឈើ។ ក្មេងប្រុសនោះ មិនមានទ្រព្យសម្បត្តិអ្វីក្រៅពីសៀវភៅមួយក្តាប់ និងក្តីសុបិនមួយដែលមិនទាន់មាននរណាមើលឃើញ។ គាត់គឺ ទូច សុខៈ—ក្មេងវត្តម្នាក់ ដែលជីវិតបានចាប់ផ្តើមពីភាពសាមញ្ញបំផុត។ កើតក្នុងគ្រួសារកសិករក្រីក្រ ដីស្រែគឺជាសម្បត្តិធំជាងគេ ហើយញើសជាភាសាដែលគ្រួសារនិយាយជារៀងរាល់ថ្ងៃ។ នៅពេលជីវភាពមិនអនុញ្ញាតឱ្យសិក្សាបន្ត វត្តអារាមបានបើកទ្វារទទួលយកគាត់ ដូចម្ដេចដែលម្តាយបើកអាវុធដៃទទួលកូន។ នៅទីនោះ វត្តមិនត្រឹមជាជម្រកស្នាក់អាស្រ័យទេ ប៉ុន្តែជាសាលារៀននៃជីវិត។ ព្រះធម៌បង្រៀនឱ្យគាត់ស្គាល់ភាពស្ងប់ស្ងាត់ វិន័យបង្រៀនឱ្យគាត់ស្គាល់ការអត់ធ្មត់ ហើយភាពក្រីក្របង្រៀនឱ្យគាត់ស្គាល់តម្លៃនៃការខិតខំ។ មួយយប់ៗ ខណៈភ្លើងចង្កៀងប្រេងភ្លឺស្រាលលើទំព័រសៀវភៅ ក្មេងវត្តម្នាក់បានបញ្ចូលពិភពលោកទាំងមូលចូលក្នុងកែវភ្នែកតូចៗរបស់គាត់។ ពាក្យនីមួយៗដែលអាន គឺជាជំហានតូចមួយទៅរកអនាគត។ ពេលវេលាដែលអ្នកដទៃដេកលក់ គាត់អាន។ ពេលអ្នកដទៃលេង គាត់សរសេរ។ ពេលអ្នកដទៃបោះបង់ គាត់បន្តដើរ។ ដូច្នេះហើយ ផ្លូវដែលស្រួលមិនដែលជារបស់គាត់ទេ ប៉ុន្តែផ្លូវត្រឹមត្រូវ គាត់មិនដែលបោះបង់។ Read more

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ឆ្លងកាត់ភូមិចំនួន២ ក្នុងឃុំក្រវ៉ា

កំពង់ធំ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២ កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងបន្តថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ជាសរសេរឈាមនៃសេដ្ឋកិច្ច ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា ។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានពីផលប្រយោជន៍នៃផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និងគោរពតាមគោលការណ៍នានានៃច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចគ្រួសារ៕ដោយសំនៀង

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ Read more

លោកបណ្ឌិត ទូច សុឃៈ បង្ហាញពីសៀវភៅយុទ្ធសាស្ត្រជាតិជាង ៧០០ ទំព័រ ផ្តោតលើ «ស្ងាត់តែមិនស្ងៀម» និងសន្តិភាពយូរអង្វែង

លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញថា ចាប់តាំងពីខែមិថុនា–កក្កដា ឆ្នាំ២០២៥ មក លោកបានចាប់ផ្តើមរៀបចំ និងចងក្រងសៀវភៅវិភាគយុទ្ធសាស្ត្រជាតិមួយ ដែលបច្ចុប្បន្នបានសរសេររួចជាង ៧០០ ទំព័រ ហើយអាចឈានដល់ប្រមាណ ១,០០០ ទំព័រ នៅពេលបញ្ចប់។ លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា សៀវភៅនេះត្រូវបានចែករំលែកជាបន្តបន្ទាប់តាមបណ្ដាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្ស និស្សិត និងអ្នកតាមដានការវិភាគនយោបាយ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា មិនទាន់មានគម្រោងបោះពុម្ពជាផ្លូវការនៅឡើយទេ រហូតដល់ «ដំណោះស្រាយគ្រប់គ្រងបានយ៉ាងច្បាស់លាស់»។ តាមការពន្យល់របស់លោក សៀវភៅនេះបានសរុបយុទ្ធសាស្ត្រធំៗយ៉ាងតិចចំនួន ៦ ដែលមិនបានផ្តោតតែការប្រើកម្លាំងប្រដាប់អាវុធ ឬវិធីសាស្ត្រហិង្សានោះទេ ប៉ុន្តែផ្តោតលើការប្រើប្រាស់យុទ្ធសាស្ត្រយូរអង្វែង ការទូត នយោបាយ និងផ្លូវច្បាប់។ លោកបានលើកឡើងថា Read more

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល នៅស្រុកសន្ទុក ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA

កំពង់ធំ÷នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មកពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ លោក ងួន រាសី អភិបាលរងខេត្ត បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហសប្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ Read more

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហសប្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្ត

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដល់ការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៩ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ ដោយគោរពអនុវត្តតាមបទបញ្ជាយ៉ាងមុឹងម៉ាត់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រតិបត្តការ ចុះ បង្ក្រាបទីតាំង បទល្មើស Online Scames រួមទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេសគ្រប់ប្រភេទ ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោងតាមគោលដៅដែលបានដាក់ចេញ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ Read more

នៅរដូវទឹកសម្រកនេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ

កំពង់ធំ÷ លោក សៅ​ វណ្ណសិរីវុទ្ធ​ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំ​មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកកងម៉ី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថន Read more

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក។ លោកបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, បានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានភាពប្រសើរឡើង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ Read more