នៅរដូវទឹកសម្រកនេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ

កំពង់ធំ÷ លោក សៅ​ វណ្ណសិរីវុទ្ធ​ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំ​មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកកងម៉ី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថន នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) បានចុះទប់ស្កាត់និងបង្ក្រាបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕ដោយលោកសំនៀង