ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី និងក្រុមការងារអញ្ជើញចុះពិនិត្យសំណង់អគាររដ្ឋបាលថ្មី ដែលកំពុងសាងសង់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិការមួយចំនួន ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមទទួលអំណោយ និង ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើស្មារតីទទួលខុសត្រូវ រហូតដល់ចប់កម្មវិធីប្រកបដោយជោគជ័យ និងមានសុវត្ថិភាពល្អ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជុំរំជនភៀសសឹកក្នុងវត្តចាន់ស៊ីរតនារាម

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ  និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) Read more

ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំក្លែង​ ស្រុក​សណ្តាន់​ គោរព​ថ្លែង​អំណរគុណ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដែល​បាន​ផ្តល់​សាឡាង​មួយ​គ្រឿង​សម្រាប់​ឆ្លង​កាត់​ដង​ស្ទឹង​សែន​ដោយ​មិន​គិត​ប្រាក់​

កំពង់ធំះ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​នូវ​ការ​អបអរ​សាទរ​ និង​សូមគោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទមុន្នី​ តាមរយៈ​លោក ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ដែល​បាន​ជួយ​ឧបត្ថម្ភ​សាឡាង​មួយ​គ្រឿង​ សម្រាប់​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ដងស្ទឹងសែន​ ដោយ​មិន​គិត​ប្រាក់​ ។  ពិធី​ប្រគល់​នេះ​ បានប្រព្រឹត្ត​ទៅ​នៅ​ព្រឹកថ្ងៃ​ទី​ ១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ ​នៅ​កំពង់​ចម្លង​ឃុំមានជ័យ​ ស្រុក​សណ្តាន់​ ស្ថិត​ក្រោម​អធិបតីភាព​ លោក ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។ឧត្ដម​សេនីយ៍​ទោ​ Read more

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់អតីតយុទ្ធជន មានដី តែមិនទាន់មានជម្រកស្នាក់នៅសមរម្យ  ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់

កំពង់ធំ÷ ​នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សោម​ ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះថ្មី ជូនគាត់ ដោយសារគម្រោងសាងសង់ផ្ទះថ្មីបន្ថែមទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ទើបតែទទួលបាននៅត្រីមាសទី​៤​ ឆ្នាំ ២០២៥​នេះ ហើយក្រុមការងារ និងដំណើរការសាងសង់ផ្ទះថ្មី ដែលមានទំហំ ៥​ម៉ែត្រគុណនិង ៧​ម៉ែត្រ សាងសង់​ពី​សរសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្រាល​ក្តារ​ ជញ្ជាំង​ស្មាត​ប៊ត​ មានតសំយ៉ាបផ្ទះបាយប្រវែង  Read more

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ នៅស្រុកតាំងគោក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឃាតករបានហើយ នៅខេត្តប៉ៃលិន

កំពង់ធំ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែន ព្រមទាំងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ Read more

អភិបាលស្រុកតាំងគោក ចុះជួបកសិករនិងណែនាំដល់ឈ្មួញទិញដំឡូងមី ចំនួន៥ទី តាំងផ្សេងៗគ្នា ភ្នែកជញ្ជីងសូមថ្លឹងឱ្យបានត្រឹមត្រូវ

កំពង់ធំះ  ទោះបីជាប់រវល់នឹងកិច្ចការរដ្ឋបាលយ៉ាងណា ក៏អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងទិញលក់ដំឡូងមី៥កន្លែងផ្សេងៗគ្នា គឺនៅឃុំច្រនាង ចំនួន៣ទីតាំង និងនៅឃុំអណ្ដូងពោធិ៍ចំនួន២ទីតាំង ដើម្បីពន្យល់ណែនាំដល់ឈ្មួញទិញដំឡូងមីពីពលរដ្ឋសូមឱ្យថ្លឹងឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈអាជីវកម្ម។ សូមបញ្ជាក់ផងដែរថា តម្លៃដំឡូងមីក្នុងស្រុកតាំងគោឆ្នាំនេះ ក៏ទទួលបានតម្លៃយ៉ាងល្អប្រសើរផងដែរ  ដោយក្នុង១គីឡូក្រាម ចាប់ពី៣១០-៣៤០រៀល ទៅតាមប្រភេទដំឡូងមី ស្ងួត នឹង ស្រស់នោះផងដែរ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ឈ្មួញទាំងឡាយ សូមបន្តរក្សាឱ្យបាននូវភាពត្រឹមត្រូវក្នុងការទិញដូរជាមួយប្រជាកសិករ ព្រោះវានឹងជួយឱ្យឈ្មួញខ្លួនឯងរក្សាបាននូវដៃគូអាជីវកម្មយូរអង្វែងផង និងជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋអ្នកបង្ករ បង្កើនផលទៀតផង៕ដោយលោក÷សំនៀង

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន កក្រើក ០៤ទីតាំងផ្សេងគ្នានៅខេត្តកំពង់ស្ពឺ

ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជហត្ថខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន ចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤ទីតាំងផ្សេងគ្នា៖ ទីតាំងទី១ នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វេីការបង្រ្កាបករណីគ្រឿងញៀន នៅចំនុចផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យមានឈ្មោះ ជុន សៀប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃក្រសាំង Read more

ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បន្តដឹកនាំកម្លាំងជំនាញ ចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ  ៖ ដោយអនុវត្តតាមបទបញ្ជា និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោសិទ្ឌិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍កងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ រួចមក នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំកម្លាំងជំនាញ ចុះមកទីតាំងជុំរំសុវត្ថិភាពជនភៀសសឹក ដែលជម្លៀសមកពី ភូមិព្រៃចាន់ Read more

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់អំណោយរថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿងសម្ភារៈបរិក្ខា និងថវិកាព្រមទាំងស្បៀងអាហារ ជូនដល់អង្គភាពកងកម្លាំងជួរមុខ និងកម្លាំងអន្តរាគមន៍ក្នុងខេត្ត

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងបានផ្តល់អំណោយ រថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿង រួមទាំងសម្ភារៈបរិក្ខា ស្បៀងអាហារ និងថរិកា  ជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន និង កម្លាំងចល័ត អន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិន។ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ Read more

ឯកឧត្តម កែ គឹមយ៉ានថ្លែងប្រាប់ពលរដ្ឋជនភៀសសឹកកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាល

បន្ទាយមានជ័យ÷ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ត្រូវមានជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានលើកឡើងថា  ប្រជាពលរដ្ឋទំាងអស់គ្នាត្រូវមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តមគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិ បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ ។ ឯកឧត្តមបន្តថា ការចាកចោលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក Read more