លោក អុន ស្រស់ និងលោក​ស្រី ង៉ែត វង្ស បាន ផ្តល់ជូននូវរថយន្ត០១គ្រឿងដល់កងកម្លាំងនគរបាលស្រុកភ្នំព្រឹកបានប្រើ​ប្រាស់ជាប្រយោជន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន

បាត់ដំបង÷ស្រុកភ្នំព្រឹក នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានទទួល​នូវអំណោយជារថយន្តមួយគ្រឿងពីសប្បុរសជនគឺលោក អុន ស្រស់ និងលោក​ស្រី ង៉ែត វង្ស ម្ចាស់ក្រុមហ៊ុន អ៊ុន ម៉េងស្រ៊ុន ហៅ សំណង់ អ៊ុំ អុន ព្រមទាំងបុត្រ ដែលបានបរិច្ចាគនូវធនធានគឺរថយន្តមួយគ្រឿងនេះដល់​អង្គភាពនគរបាលស្រុកភ្នំព្រឹក ដើម្បីបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ជំនួសមុខឱ្យថ្នាក់ដឹកនាំស្នងការ​ លោកវរសេ​នីយ៍ទោ សំ វីរៈ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់បង​ប្អូនអាជីវករក្នុងស្រុក​ ដែលបានផ្តល់នូវរថយន្តមួយគ្រឿងនេះ Read more

ក្រុមក្មេងទំនើងរហ័សនាម ក្រុមWT និង ក្រុមអេលាន ត្រូវបាននគរបាលខេត្តកណ្ដាលបង្ក្រាប បន្ទាប់ពី ធ្វើសកម្មភាពប្រើហិង្សាចេតនានិងបង្ករការខូចខាត

ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ស្ថានីយ៍ប្រេងPTT ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៤នាក់មានឈ្មោះ១-ឈ្មោះ អាន សុវៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្បាយ ខេត្តកណ្តាល មុខរបរ កម្មករ ២-ឈ្មោះអេង រ័ត្នធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ Read more

សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៩០ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់លោក ឆៃ វីវៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ថៃ ចំរ៉ុង ភេទប្រុស អាយុ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់ម៉ូតូ) ប្រព្រឹត្តនៅចំណុចរង្វង់មូលស្រីកាន់ផ្កា Read more

ឯកឧត្តម គួច ចំរើន​អភិបាលខេត្ត ប្រគល់អំណោយ សប្បុរសធម៌ជូនដល់វរៈកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ ដែលទើបចេញពីសម្រាកព្យាបាលភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួង

ខេត្តកណ្តាល៖ ព្រឹកថ្ងៃថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ប្រគល់អំណោយ សប្បុរសធម៌ដល់ លោក អនុសេនីយ៍ទោ ក្រួច អ៉ី មេបញ្ជាការរងកងអនុសេនាធំទី១ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលឈរជើងនៅតំបន់ភ្នំ២០០ ខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែកទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ ឯកឧត្តម Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រាប់ពលរដ្ឋភៀសសឹក នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិនិងប្រជាជន ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមរតកដឹកនាំនយោបាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ Read more

ក្រុម​ប្រឹក្សា​ខេត្តប៉ៃ​លិន បា​នបើក​កិច្ចប្រជុំ​សា​មញ្ញលើ​ក​ទី១៦ ​អា​ណត្តិទី​៤ រ​ប​ស់ខ្លួន

ខេត្តប៉ៃលិន៖ នាព្រឹក​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិ​ច្ចប្រជុំសាម​ញ្ញលើ​កទី១​៦ អាណត្តិទី​៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការ​ចូលរួ​មពីសំ​ណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករ​ងរដ្ឋបាល​ខេត្ត នាយកទីចាត់ការ លោក–លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញា​ធរក្រុង–ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ច​ប្រជុំនេះមានរ​បៀបវារៈ​ដូចជា ៖ ១.ពិនិត្យ និង​អនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ២.ពិនិត្យ និងអនុម័​តសេ​ចក្តី​ព្រាង​របាយការណ៍ ស្តីពីការអនុ​វត្តការងារប្រ​ចាំខែសីហា Read more

បណ្ឌិត ទូច វណ្ណៈ ៖ ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

លោកបណ្ឌិត ទូច វណ្ណៈ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬបឬកបាក់សាមគ្គីនោះ”។ ក្នុងសំណេរនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា ជាបន្តបន្ទាប់ កងទ័ពថៃ តែងតែបង្ករឿង និងប្រើល្បិចកលគ្រប់រូបភាព ដើម្បីឱ្យកងទ័ពនិងប្រជាជនកម្ពុជា តបតដោយហិង្សា ឬផ្ទុះអាវុធមុន បន្ទាប់មកកងទ័ពថៃ ក៏ប្រើលេសនេះ វាយប្រហារមកលើកម្ពុជា បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជាថ្មី ហើយអាចនឹងមានទ្រង់ទ្រាយធំជាងមុនទៅទៀត។ លោកបណ្ឌិត បានបន្តថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំប្រទេស កងទ័ព និងប្រជាជនកម្ពុជា បានដឹងនិងមើលឃើញយ៉ាងច្បាស់ពីល្បិចកល និងមហិច្ឆតាឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដើម្បីទប់ទល់ល្បិចកលនិងមហិច្ឆតារបស់ថៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី Read more

ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទខុសច្បាប់មួយកន្លែង នៅខណ្ឌច្បារអំពៅ ?វគ្គ១

(រាជធានីភ្នំពេញ) ភ្នំពេញ ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទ នាំចូលពីបរទេស ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត តាមតំបន់ផ្សេងៗ ដោយឃ្លាំងស្តុកទំនិញ  មួយកន្លែងនេះ នៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះឡើយ។  ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនេះ។ សាច់បង្កក់ចូលស្តុកនិងចែកចាយ សង្ស័យធ្លាក់ពីលើមេឃមួយកន្លែងនេះ  ពិតជាទាក់ទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ស្របពេលនិងរាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ បន្ទាប់មានការប៉ះទង្គិចនៃក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ។អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ Read more

ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង  លួចលេងល្បែងស៊ីសងជាច្រើនប្រភេទស្ថិតនៅស្រុកបុរីជលសារ ខេត្តតាកែវសូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ វគ្គ១

ស្រុកបុរីជលសារ÷ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង  លួចលេងល្បែងស៊ីសងជាច្រើនប្រភេទ ស្ថិតនៅភូមិកំពុងក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ កំពុងទាក់ទាញអារម្មណ៍ ភ្ញៀវជាតិនិងអន្តរជាតិ សូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ។តាមប្រភពច្បាស់ការមួយ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងសូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន ។អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម  វ៉ីសំណាង អភិបាលខេត្តតាកែវ និងជាគណៈបញ្ជាការខេត្តនិងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ Read more

ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២៨នាក់ ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់លំនៅដ្ឋាន

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។ ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៨នាក់ ស្រី១០នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ស្មើនឹង ០២លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០១ខេត្តគឺ ខេត្តបន្ទាយមានជ័យ ២៨នាក់ ស្រី១០នាក់៕