ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី និងក្រុមការងារអញ្ជើញចុះពិនិត្យសំណង់អគាររដ្ឋបាលថ្មី ដែលកំពុងសាងសង់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិការមួយចំនួន ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមទទួលអំណោយ និង ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើស្មារតីទទួលខុសត្រូវ រហូតដល់ចប់កម្មវិធីប្រកបដោយជោគជ័យ និងមានសុវត្ថិភាពល្អ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម Read more










