លោកអភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់

កំពង់ធំះលោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់ ដើម្បីឱ្យក្រុងស្ទឹងសែនមានសោភ័ណភាពស្រស់បំព្រង ជាទីក្រុងស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។លោក ឡង គីសឹង បានគូសបញ្ជាក់ថា ការងារសណ្តាប់ធ្នាប់ និងសោភ័ណភាពផ្អែកតាមផែនការរបស់គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពខេត្ត និងលិខិតបទដ្ឋាននានា គណៈម្មការនេះត្រូវលើកផែនការអនុវត្តជាក់ស្តែង។ រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅផ្សារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងទីប្រជុំជនក្រុង ឱ្យមានសណ្តាប់ធ្លាប់ល្អ។ ធ្វើការហាមឃាត់មិនឱ្យមានការហាលឬការព្យួរសំលៀកបំពាក់សម្ភារផ្សេងៗ ដែលអាចមើលឃើញជាសាធារណៈនៅតាមអគារ ទីធ្លាជាប់ដងផ្លូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង។ ត្រួតពិនិត្យរាល់ការសាងសង់សំណង់គ្រប់ប្រភេទ និងការកែប្រែដី គ្រប់រូបភាព ត្រូវមានច្បាប់អនុញ្ញាតជាមុនសិន និងទប់ស្កាត់សំណង់អនាធិបតេយ្យ ដែលបម្រុងកើតមានក្នុងក្រុង ឱ្យបានទាន់ពេលវេលា។ ចំពោះរថយន្តធំៗហាមចតលើចិញ្ចើមផ្លូវ អធិការក្រុង និងចៅសង្កាត់ត្រូវតែណែនាំមិនឱ្យគាត់ចតបណ្ដាលឱ្យមានហានិភ័យ Read more

ផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់អនុក្រឹត្យរាជរដ្ឋាភិបាល៖ សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។អនុក្រឹត្យ បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ មុននឹងអនុញ្ញាតឲ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឲ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅ ស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មិនត្រូវអនុញ្ញាតឲ្យជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។សូមជម្រាបថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព Read more

ក្រសួងការបរទេសតវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។ នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង11:30 ព្រឹក ថ្ងៃទី 6 ខែមករា ឆ្នាំ 2026 នៅចំណុចកូអរដោនេ លេខ 11°33’30″N និង 102°51’39″E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។ យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦  ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ។ កម្ពុជា បានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព “រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា” ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត។

កម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៥នាក់បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់យកមកអនុវត្តបន្តតាមនីតិវិធី

បាត់ដំបង÷នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ២០ នាទី នៅចំណុចលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  លោកវរ សេនីយ៍ទោ ទឹមវិឆ័យបានដឹកនាំ ម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះប្រតិបត្តិការបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ នាក់ ១-ឈ្មោះ សាវី បូរ៉ា ហៅ បង  ភេទប្រុស អាយុ ២៤ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី Read more

ប្រគល់​ផ្ទះ​ថ្មី​ អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ និង​គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ​ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​

កំពង់ធំ៖ នៅព្រឹក​ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក រួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ ឃុំ ​បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី មានដី មានជម្រកស្នាក់នៅមិនសមរម្យ និង​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច!

ភាពចាំបាច់នៃការ​បន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ​ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។  ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឯកឧត្តម KIM Chang Yong បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀម​ជួយគាំទ្រដល់ភាគីកម្ពុជា គ្រប់បែបយ៉ាង ជាពិសេសការងារបណ្តុះបណ្តាល​ចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា Read more

នាព្រឹកថ្ងៃទី ១៣ខែមករា ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២០ អណត្តិទី៤

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៩ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ Read more

លោក នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

កំពង់ធំះ  លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តកំពង់ធំ បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត លោក នួន ផារ័ត្ន បានបន្តជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ ក្នុងការថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាចុះបង្ក្រាប ទប់ស្កាត់បទល្មើស Online Scam និងបទល្មើសធនធានធម្មជាតិនៅដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ហើយយើងត្រូវរួមគ្នាថែរក្សាការពារទ្រព្យសម្បត្តិធនធានធម្មជាតិឱ្យបានល្អ មិនឱ្យកើតមានបទល្មើសធនធានធម្មជាតិនេះបន្តទៀតនោះទេ។ ជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ នៅតាមសួនស្ទឹងសែន ជាពិសេស ត្រូវចុះដើរប្រមូលជនអនាថា ជនវិកលចរិត ក្នុងក្រុងស្ទឹងសែន ហើយបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា Read more

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋត្រូវភ្លើងឆេះផ្ទះ នៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង÷នៅរសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និង ក្រុមការងារយេនឌ័រ របស់អង្គភាព នាំយកស័ង្កសី ចំនួន ៥០សន្លឹក ស៊ីម៉ង់ត៍ ០៤ការ៉ុង អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ស៊ុំ យាង ជាស្រ្តីមេម៉ាយ អាយុ ៦៣ឆ្នាំ មានកូន១នាក់ នៅភូមិពារាំង ឃុំចោងម៉ោង Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំផាត់សណ្ដាយ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រះគន្លង ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទីបញ្ជាការស្រាលទាំង​បី​គោលដៅ ដែលបានសហការជាមួយកម្លាំងចម្រុះ ដែលមានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចូលរួមផងដែរ ដោយបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ Read more