កម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៥នាក់បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់យកមកអនុវត្តបន្តតាមនីតិវិធី

បាត់ដំបង÷នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ២០ នាទី នៅចំណុចលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  លោកវរ សេនីយ៍ទោ ទឹមវិឆ័យបានដឹកនាំ ម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះប្រតិបត្តិការបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ នាក់ ១-ឈ្មោះ សាវី បូរ៉ា ហៅ បង  ភេទប្រុស អាយុ ២៤ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាតៃកុងឡាន  , ២-ឈ្មោះ ឈៀង ភេទប្រុស អាយុប្រហែល ៥០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ   បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន)   បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៥  នាក់៖ ១-ឈ្មោះ រ៉ា ខាវ  ភេទប្រុស   អាយុ ២៤ ឆ្នាំ , ២-ឈ្មោះ ទី ស្រីល័ក្ខ ភេទស្រី  អាយុ ១៨ ឆ្នាំ, ៣-ឈ្មោះ វិញ សាម៉ុន ភេទស្រី អាយុ ៤០ ឆ្នាំ , ៤-ឈ្មោះ រ៉ា ស្រីម៉ី ភេទស្រី អាយុ១៦ ឆ្នាំ , ៥-ឈ្មោះ ធឺ ប៊ុនធឿន  ហៅ ម៉ៅ  ភេទប្រុស អាយុ ៣៧ ឆ្នាំ   អ្នកទាំង០៥ នាក់ មានទីលំនៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ    បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង    ដោយយកប្រាក់ថ្លៃជិះឡានមកដល់ព្រំដែនកម្ពុជា-ថៃ ៥០០ បាត(ប្រាំរយបាត) និងថ្លៃនាំដើរឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ៥០០ បាត (ប្រាំរយបាត)    ក្នុងមនុស្សម្នាក់   ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់  និងពលករចំនួន ០៥នាក់ ស្រី០៣ នាក់ ដកហូតវត្ថុតាង៖  រថយន្តម៉ាក កាំម៉ារីសេរីឆ្នាំ១៩៩៥ ពណ៌ខៀវចាស់ ផ្លាកលេខ  2A-5539 សៀមរាប  ចំនួន ០១ គ្រឿង  នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។