ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារនៃមន្ទីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា កំពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះបើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ។ សូមបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់។ គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបថា ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត Read more










