មេបនល្បែងឈ្មោះ ហ៊ួត ហាន បើកល្បែងជល់មាន់និងបៀអាប៉ោង យូគីខុសច្បាប់ដោយសេរី យ៉ាអាណាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប
ត្បូងឃ្មុំ÷ សង្វៀនជល់មាន់ និងអាប៉ោង លេងចាក់យូគីខុសច្បាប់មួយកន្លែងនៅ ក្នុងចំការកៅស៊ូក្រោយ ផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនបង្ក្រាប បែរជានាំគ្នារក្សាភាពក្នុងស្ងាត់ទៅវិញ ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ ថា ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ មានអំណាចធំជាង ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតផង ក៏មិនដឹង?។ ប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅ លេងល្បែងរាប់រយនាក់ ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។ប្រជាពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារ តែពួកគាត់ជំពាក់បំណុលគេ Read more










