ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋត្រូវភ្លើងឆេះផ្ទះ នៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង÷នៅរសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និង ក្រុមការងារយេនឌ័រ របស់អង្គភាព នាំយកស័ង្កសី ចំនួន ៥០សន្លឹក ស៊ីម៉ង់ត៍ ០៤ការ៉ុង អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ស៊ុំ យាង ជាស្រ្តីមេម៉ាយ អាយុ ៦៣ឆ្នាំ មានកូន១នាក់ នៅភូមិពារាំង ឃុំចោងម៉ោង Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំផាត់សណ្ដាយ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រះគន្លង ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទីបញ្ជាការស្រាលទាំង​បី​គោលដៅ ដែលបានសហការជាមួយកម្លាំងចម្រុះ ដែលមានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចូលរួមផងដែរ ដោយបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដែលឆ្លៀតឱកាសលួចកាប់ទន្ទ្រានព្រៃយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។ ប្រសាសន៍នេះត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន លើកឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗ ចំនួន​ ៤៥​ ហិកតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ​ នៅក្នុងតំបន់អូតាលោក Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម Read more

ខេត្តប៉ៃលិន បើកយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅ ផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ក្នុងសង្គមកម្ពុជា Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕

ធនាគារជាតិ ផ្អាកធនាគារព្រីនស៍ មិនឱ្យផ្តល់សេវាថ្មី ទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត Read more

អ្នកជំនួញដ៏ល្បាញល្បីរបស់ចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ អំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់មួយ ដែលឈានដល់ការចាប់ខ្លួន និងបញ្ជូនខ្លួនអតីតមហាសេដ្ឋីម្នាក់ទៅកាន់ប្រទេសចិន។ យោងតាមក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើផ្លូវការរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន កម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឃាត់ខ្លួនពលរដ្ឋចិនចំនួន ៣ នាក់ រួមមាន៖១. ឈ្មោះ Chen Zhi (ចេន ហ្ស៊ី)២. ឈ្មោះ Xu Ji Liang (ស៊ូ ជីលៀង)៣. ឈ្មោះ Shao Ji Hui (សៅ ជីហ៊ួយ) ប្រតិបត្តិការចាប់ខ្លួន និងបញ្ជូនខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា និងចិន បានធ្វើការស៊ើបអង្កេតរួមគ្នាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែកន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់ Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមានដាក់ពិន័យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះកងកម្លាំងចម្រុះ ដែលធ្វេសប្រហែស ឬគប់គិត ជាមួយជនល្មើស ក្នុងការមិនបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ÷នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាល និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលទាំង៧ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ក្នុងនោះបានទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ Read more

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កំពង់ធំ÷លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។ លោកស្រី លំ គន្ធារី  បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល ដែលត្រូវបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្នុងឱកាសនោះលោកស្រី បានសំណូមពរវីរយុទ្ធជនយើង  ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ។ សូមបញ្ជាក់ផងដែរសម្រាប់ថវិកាផ្តល់ជូនដល់យុវជនកងទ័ព១៤នាក់ ក្នុង១នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕ដោយលោក សំនៀង