ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង លួចលេងល្បែងស៊ីសងជាច្រើនប្រភេទស្ថិតនៅស្រុកបុរីជលសារ ខេត្តតាកែវសូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ វគ្គ១
ស្រុកបុរីជលសារ÷ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង លួចលេងល្បែងស៊ីសងជាច្រើនប្រភេទ ស្ថិតនៅភូមិកំពុងក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ កំពុងទាក់ទាញអារម្មណ៍ ភ្ញៀវជាតិនិងអន្តរជាតិ សូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ។តាមប្រភពច្បាស់ការមួយ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងសូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន ។អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម វ៉ីសំណាង អភិបាលខេត្តតាកែវ និងជាគណៈបញ្ជាការខេត្តនិងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ Read more










