លោកអភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់
កំពង់ធំះលោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់ ដើម្បីឱ្យក្រុងស្ទឹងសែនមានសោភ័ណភាពស្រស់បំព្រង ជាទីក្រុងស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។លោក ឡង គីសឹង បានគូសបញ្ជាក់ថា ការងារសណ្តាប់ធ្នាប់ និងសោភ័ណភាពផ្អែកតាមផែនការរបស់គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពខេត្ត និងលិខិតបទដ្ឋាននានា គណៈម្មការនេះត្រូវលើកផែនការអនុវត្តជាក់ស្តែង។ រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅផ្សារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងទីប្រជុំជនក្រុង ឱ្យមានសណ្តាប់ធ្លាប់ល្អ។ ធ្វើការហាមឃាត់មិនឱ្យមានការហាលឬការព្យួរសំលៀកបំពាក់សម្ភារផ្សេងៗ ដែលអាចមើលឃើញជាសាធារណៈនៅតាមអគារ ទីធ្លាជាប់ដងផ្លូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង។ ត្រួតពិនិត្យរាល់ការសាងសង់សំណង់គ្រប់ប្រភេទ និងការកែប្រែដី គ្រប់រូបភាព ត្រូវមានច្បាប់អនុញ្ញាតជាមុនសិន និងទប់ស្កាត់សំណង់អនាធិបតេយ្យ ដែលបម្រុងកើតមានក្នុងក្រុង ឱ្យបានទាន់ពេលវេលា។ ចំពោះរថយន្តធំៗហាមចតលើចិញ្ចើមផ្លូវ អធិការក្រុង និងចៅសង្កាត់ត្រូវតែណែនាំមិនឱ្យគាត់ចតបណ្ដាលឱ្យមានហានិភ័យ Read more










