លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជុំរំជនភៀសសឹកក្នុងវត្តចាន់ស៊ីរតនារាម
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) Read more










