ក្រុមក្មេងទំនើងរហ័សនាម ក្រុមWT និង ក្រុមអេលាន ត្រូវបាននគរបាលខេត្តកណ្ដាលបង្ក្រាប បន្ទាប់ពី ធ្វើសកម្មភាពប្រើហិង្សាចេតនានិងបង្ករការខូចខាត
ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ស្ថានីយ៍ប្រេងPTT ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៤នាក់មានឈ្មោះ១-ឈ្មោះ អាន សុវៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្បាយ ខេត្តកណ្តាល មុខរបរ កម្មករ ២-ឈ្មោះអេង រ័ត្នធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ Read more










