ថ្នាក់ដឹកនាំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ កុំចេះតែហ៊ាន បង់មួយសំណាញ់ក្រឡាញឹក ចាប់មួយចង្កោម ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជា ដោយល្មើសបទបញ្ជាថ្នាក់ដឹកនាំបានប្រគល់ជូន
បន្ទាយមានជ័យ÷នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥១ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជា ផ្តាល់ ដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ ដឹកនាំកម្លាំងបានឃាត់ខ្លួន មន្ត្រីនគរបាលនៃវរៈការពារព្រំដែនគោកលេខ៨៩១ខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។ មន្រ្តីនគរបាលដែលត្រូវ ឃាត់ខ្លួនរួមមាន ៖១-លោកវរសេនីយ៍ត្រី សុខ សំអុល (ហៅតុង )តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី Read more










