ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ គោរពថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់សាឡាងមួយគ្រឿងសម្រាប់ឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់
កំពង់ធំះ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿង សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយមិនគិតប្រាក់ ។ ពិធីប្រគល់នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកំពង់ចម្លងឃុំមានជ័យ ស្រុកសណ្តាន់ ស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ឧត្ដមសេនីយ៍ទោ Read more










