ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចជោគជ័យនៅប្រទេសតួកគីយ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តពង្រឹង និងថែរក្សាមរតកកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យមហាផ្ទៃ ជាមួយសាធារណរដ្ឋតួកគីយ៉េ។ ក្នុងអំឡុងទស្សនកិច្ច ឯកឧត្តម ស សុខា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រី តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវ ការចាប់ និងបញ្ជូនជនល្មើស Read more









