សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា នឹងក្លាយទៅជាឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។ បន្ទាប់ពីមានភាពតានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បានចាប់ផ្តើមផ្ទុះអាវុធយ៉ាងខ្លាំងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តើមចេញពីចំណុចប្រាសាទតាមាន់ធំ ហើយរាលដាលដល់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ បន្ថែមពីនេះ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅបណ្តោយព្រំដែន នៅតំបន់មានជម្លោះត្រូវជម្លៀសចេញពីលំនៅដ្ឋានដោយសារភាពភ័យខ្លាច។ ទោះបីជាមានបទឈប់បាញ់ Read more










