ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបណ្ឌិត Read more










