ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់សាលាទាំងអស់ទូទាំង មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាឡើយ
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់សាលាទាំងអស់ទូទាំងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាឡើយ ត្រូវចាត់ទុកថា «នេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នា ក្នុងការអប់រំសិស្សានុសិស្ស»។ ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា Read more









