ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តព្រំគីរីមរតក ហៅវត្តព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ក្នុងសមរភូមិ ការពារបូរណភាពទឹកដី។ ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមេគុណខេត្តប៉ៃលិនទាំងពីរគណៈ លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ លោកជំទាវ ស៊ុំ ហៀង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ និងព្រះសង្ឃ Read more










