ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដែលឆ្លៀតឱកាសលួចកាប់ទន្ទ្រានព្រៃយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។ ប្រសាសន៍នេះត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន លើកឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗ ចំនួន ៤៥ ហិកតា ដែលជាដីបម្រុងទុករបស់រដ្ឋ នៅក្នុងតំបន់អូតាលោក Read more










