ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដែលឆ្លៀតឱកាសលួចកាប់ទន្ទ្រានព្រៃយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។ ប្រសាសន៍នេះត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន លើកឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗ ចំនួន​ ៤៥​ ហិកតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ​ នៅក្នុងតំបន់អូតាលោក Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម Read more

ខេត្តប៉ៃលិន បើកយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅ ផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ក្នុងសង្គមកម្ពុជា Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕

ធនាគារជាតិ ផ្អាកធនាគារព្រីនស៍ មិនឱ្យផ្តល់សេវាថ្មី ទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត Read more

អ្នកជំនួញដ៏ល្បាញល្បីរបស់ចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ អំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់មួយ ដែលឈានដល់ការចាប់ខ្លួន និងបញ្ជូនខ្លួនអតីតមហាសេដ្ឋីម្នាក់ទៅកាន់ប្រទេសចិន។ យោងតាមក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើផ្លូវការរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន កម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឃាត់ខ្លួនពលរដ្ឋចិនចំនួន ៣ នាក់ រួមមាន៖១. ឈ្មោះ Chen Zhi (ចេន ហ្ស៊ី)២. ឈ្មោះ Xu Ji Liang (ស៊ូ ជីលៀង)៣. ឈ្មោះ Shao Ji Hui (សៅ ជីហ៊ួយ) ប្រតិបត្តិការចាប់ខ្លួន និងបញ្ជូនខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា និងចិន បានធ្វើការស៊ើបអង្កេតរួមគ្នាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែកន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់ Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមានដាក់ពិន័យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះកងកម្លាំងចម្រុះ ដែលធ្វេសប្រហែស ឬគប់គិត ជាមួយជនល្មើស ក្នុងការមិនបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ÷នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាល និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលទាំង៧ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ក្នុងនោះបានទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ Read more

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កំពង់ធំ÷លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។ លោកស្រី លំ គន្ធារី  បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល ដែលត្រូវបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្នុងឱកាសនោះលោកស្រី បានសំណូមពរវីរយុទ្ធជនយើង  ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ។ សូមបញ្ជាក់ផងដែរសម្រាប់ថវិកាផ្តល់ជូនដល់យុវជនកងទ័ព១៤នាក់ ក្នុង១នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕ដោយលោក សំនៀង

ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយទាហានថៃ

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ។ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ។  អ្នកនាំពាក្យរងបន្តថា សំឡេង “ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ” ។ លោក ទូច សុឃៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបង្កើនការគាំទ្រខាងទស្សន: ស្មារតី និងគោលជំហរជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពយោធា ប្រកបដោយអរិយភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីកម្ពុជា ។  លោកថា ជាមួយគ្នានេះដែរ កម្ពុជាបានទាមទារឱ្យភាគីថៃដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ព្រំប្រទល់ដែលទទួលស្គាល់ដោយផ្លូវច្បាប់។ ក្នុងនោះ យោធាថៃត្រូវគោរពគោលការណ៍អាណត្តិចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ Read more

អ្នកភូមិព្រៃចាន់ចំនួន២៧០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកភូមិព្រៃចាន់ចំនួន២៧០គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការចូលបំពានលើអធិបតេយ្យភាពកម្ពុជានេះ បានធ្វើឱ្យអ្នកភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រត់ជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំនៅតាមទីវត្តអារាមនានានៅក្នុងខេត្ត។ លំនៅឋាន វត្តអារាម និងសំណង់សាធារណៈនានា ត្រូវបានបំផ្លាញគ្មានសល់ដោយកម្លាំងយោធាថៃ។ ស្ត្រីវ័យ៧៨ឆ្នាំ ឈ្មោះ អូម ឡាង ដែលមានផ្ទះនៅភូមិព្រៃចាន់ បានបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ស្ថិតនៅវត្តសមិទ្ធិមុនីសាភ័ណ ហៅ វត្តស្វាយថ្មី ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខណៈផ្ទះសម្បែងរងការបំផ្លិចបំផ្លាញគ្មានសល់ និងមិនអាចវិលទៅដីលំនៅឋានវិញ ដោយសារការហ៊ុមព័ទ្ធពីសំណាក់កម្លាំងយោធាថៃ ដែលកំពុងឈរជើងនៅភូមិព្រៃចាន់។ ស្ត្រីមានវ័យចំណាស់រូបនេះ បានឱ្យដឹងថា រូបគាត់ និងក្រុមគ្រួសារមិនអាចវិលទៅភូមិឋានវិញបាននោះទេ ដោយសារផ្ទះសម្បែងរបស់ខ្លួន ត្រូវឆេះអស់ Read more