នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពកប់ក្រោយផ្ទះ នៅស្រុកតាំងគោក

(កំពង់ធំ)៖ ស្ដ្រីបុគ្គលិកមីក្រូហរិញ្ញវត្ថម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហរិញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។ លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ Read more

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ នូវសារធាតុញៀនមួយចំនួនក្នុងបទល្មើសជាក់

តាកែវ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។នៅវេលាម៉ោង ៦:៣៥នាទី ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ជាក់ស្ដែង  នៅត្រង់ចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។  +លទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ (ប្រុស)ឈ្មោះ ខែម វុទ្ធី Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិន នាំចេញទៅប្រទេសចិន

ប៉ៃលិន៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែល​មាន​សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះ​បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង​ណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នក​ប្រើ​ប្រាស់​ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ តំបន់អូរសោម ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលតំបន់អូរសោម នឹងបានត្រួតពិនិត្យលទ្ធផលនៃការ ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។លោក​ លី​ ស្រេង​ ប្រធាន​ការិយាល័យ​ឧទ្យានុរក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ និង​ជាប្រធានទី​បញ្ជា​ការ​ស្រាល​ ប្រចាំ​ការ​នៅ​តំបន់​អូរសោម​ បាន​រាយការណ៍​អំពី​សកម្មភាព​គ្រប់គ្រង​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ បាន​ទទួល​លទ្ធផល​ល្អ​គួរ​ជា​ទី​មោទនៈ​ Read more

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល  ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តព្រំគីរីមរតក ហៅវត្តព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ក្នុងសមរភូមិ ការពារបូរណភាពទឹកដី។ ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមេគុណខេត្តប៉ៃលិនទាំងពីរគណៈ លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ លោកជំទាវ ស៊ុំ ហៀង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ និងព្រះសង្ឃ Read more

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចុះត្រួតពិនិត្យ និងសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ Read more

សម្ពោធផ្លូវបេតុងថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទូចសុំអ្នកដំណើរ ភ្នំពេញ-ព្រៃវែង កាត់តាមពោធិ៍រៀង គោរពច្បាប់និងប្រុងប្រយ័ត្ន

បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បានមួយរយៈ ទីបំផុតកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តព្រៃវែង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះដើរតួនាទីសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីក្រុងព្រៃវែង ឆ្ពោះទៅរាជធានីភ្នំពេញ ជិតជាងផ្លូវជាតិលេខ១ និងលេខ៨។ យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្លូវនេះមានទទឹង៨ម៉ែត្រ Read more

សមត្ថកិច្ចនខេត្តស្ទឹងត្រែង បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានទៅបន្តបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១និង៤២នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំស្ថិតនៅ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។លុះដល់វេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ​ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការនគរបាលក្រុងស្ទឹងត្រែង​ និងដោយមានការសម្របសម្រួលពី​ ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ជាលទ្ធផលមាន Read more

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួនចំនួន៣៧ នាក់ ក្នុងនោះមានស្រ្តី០៨នាក់  ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៧នាក់នោះមានជនជាតិចិនចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ២នាក់ផងដែរ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន៦៥គ្រឿង ទូរសព្ទចំនួន៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ។ Read more

លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងគុណធម៌

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខា​ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា​ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ​កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧  ។ ការថ្លែងបែបនេះរបស់ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​​​​​​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ​ល្អ​ប្រសើរ​ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​​​ចក្រកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ Read more