នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពកប់ក្រោយផ្ទះ នៅស្រុកតាំងគោក
(កំពង់ធំ)៖ ស្ដ្រីបុគ្គលិកមីក្រូហរិញ្ញវត្ថម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហរិញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។ លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ Read more










