លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបករណីរំដោះជនជាប់ឃុំ ០៦ នាក់
ខេត្តស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំចំនួន ០៦នាក់ ប្រុស ក្នុងនោះជនជាតិវៀតណាម ០៥នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងបទល្មើស ចាប់ឃុំឃាំង Read more










