លោក មេប៉ុស្តិ៍នគរបាលការពារព្រំដែន.ច្រកដូង៧ដើម ស្រុកមេមត់ ដ៏មានឥទ្ធិពល កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទ និងប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តរបៀបអំពើពុករលួយ
ខេត្តត្បូងឃ្មុំ ÷លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដ៏មានឥទ្ធិពល កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទនិងប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ. ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង៧ ដើម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលច្រកនេះ តែងតែប្រើកូនចៅ នៅចាំបើកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រ៉ឺម៉ក ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបើកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លើសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ មកដល់សព្វថ្ងៃ។ Read more










