ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភីជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

ប៉ៃលិន÷ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត Marianna Trias (ម៉ារីយ៉ាណា ទ្រីយ៉ាស) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ ស.ស.យ.ក ខេត្តប៉ៃលិន។ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម

ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។ នៅពេលកំពុងថ្លែងអំពីវត្តមានតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសិក្ខាសាលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ត្រង់ៗ ដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ Read more

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងពីការប្រឌិតរបស់ក្រុមប្រឆាំងនិងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃបំផ្លើសទាក់ទងនឹងបញ្ហាព្រំដែនជាពិសេសនៅភូមិព្រៃចាន់និងភូមិជោគជ័យ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា–ថៃ កាលពីថ្ងៃទី២១–២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។  មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (Procès Verbaux)  បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្ម ការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ Read more

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី និងក្រុមការងារអញ្ជើញចុះពិនិត្យសំណង់អគាររដ្ឋបាលថ្មី ដែលកំពុងសាងសង់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិការមួយចំនួន ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមទទួលអំណោយ និង ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើស្មារតីទទួលខុសត្រូវ រហូតដល់ចប់កម្មវិធីប្រកបដោយជោគជ័យ និងមានសុវត្ថិភាពល្អ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម Read more

សម្ពោធផ្លូវបេតុងថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទូចសុំអ្នកដំណើរ ភ្នំពេញ-ព្រៃវែង កាត់តាមពោធិ៍រៀង គោរពច្បាប់និងប្រុងប្រយ័ត្ន

បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បានមួយរយៈ ទីបំផុតកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តព្រៃវែង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះដើរតួនាទីសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីក្រុងព្រៃវែង ឆ្ពោះទៅរាជធានីភ្នំពេញ ជិតជាងផ្លូវជាតិលេខ១ និងលេខ៨។ យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្លូវនេះមានទទឹង៨ម៉ែត្រ Read more

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

កំពង់ធំះ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះសង្ឃ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុង/ស្រុកទាំង៩ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ប្រទេសកម្ពុជាតែងប្រារព្ធបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ មិនខុសពីបណ្ដាឆ្នាំមុនៗ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) Read more

សិស្ស ១២៦ នាក់ មាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ទទួលរង្វាន់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១២៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ពិធីនេះ មានការចូលរួមដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មេដឹកនាំកងកម្លាំងទាំង ៣ ប្រធានមន្ទីរ សាលាក្រុង ស្រុក មាតាបិតា អាណាព្យាបាល និងសិស្សជាច្រើនទៀត។ឯកឧត្តម អ៊ុំ រាត្រី Read more

រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួប២១ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 

កំពង់ធំះ  រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួបលើកទី២១​នៃការឡើងគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ក្រោមវត្តមានពីលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អស់លោកលោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត  ព្រះសង្ឃ កងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការជាច្រើននាក់ក៏បានចូលរួមក្នុងឱកាសនោះផងដែរ ។ នួន​ ផារ័ត្ន បានថ្លែងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃព្រហស្បត្តិ៍០១កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចូលរួមព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម​ លោកជំទាវ​ អ្នកតំណាងរាស្រ្ត​ មណ្ឌលបន្ទាយមានជ័យ​ ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។ វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តមអភិសន្តិបណ្ឌិត មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក Read more