កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន និងអនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថដែលកំពុងបម្រើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៥៥ នាក់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយ នាយទាហានរង Read more








