រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
កំពង់ធំះ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះសង្ឃ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុង/ស្រុកទាំង៩ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ប្រទេសកម្ពុជាតែងប្រារព្ធបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ មិនខុសពីបណ្ដាឆ្នាំមុនៗ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) Read more










