មេបនល្បែងឈ្មោះ ហ៊ួត ហាន បើកល្បែងជល់មាន់និងបៀអាប៉ោង យូគីខុសច្បាប់ដោយសេរី យ៉ាអាណាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

ត្បូងឃ្មុំ÷ សង្វៀនជល់មាន់ និងអាប៉ោង លេងចាក់យូគីខុសច្បាប់មួយកន្លែងនៅ ក្នុងចំការកៅស៊ូក្រោយ ផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនបង្ក្រាប បែរជានាំគ្នារក្សាភាពក្នុងស្ងាត់ទៅវិញ ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ ថា ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ មានអំណាចធំជាង ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតផង ក៏មិនដឹង?។ ប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅ លេងល្បែងរាប់រយនាក់ ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។ប្រជាពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារ តែពួកគាត់ជំពាក់បំណុលគេ Read more

កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅឃុំលំពង់ ស្រុកបាទី កំពុងរងការរិះគន់ពីប្រជាពលរដ្ឋប្រចាំតំបន់ពាក់ព័ន្ធក្លិនស្អុយ លាមួកជ្រូកដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាព ពួកគាត់រស់នៅក្បែរទីនោះវគ្គ២

ខេត្តតាកែវ÷បើយោងតាមសម្តីប្រជាពលរដ្ឋរស់នៅភូមិត្រយឹងខ្ពស់  ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង គឺគេចិញ្ចឹមយូរហើយ ពេលជះក្លិនម្តងៗពិជាពិបាកទ្រាំណាស់  មានពេលខ្លះហូបបាយមិនកើតទេ ក្លិនស្អុយក៏ស្អុយ មានពេលខ្លះឈឺ ពីព្រោះទ្រាំក្លិនមិនបាន តែមិនដឹងធ្វើមិច សូមថ្នាក់ដឹកនាំ ចុះត្រួតពិនិត្យផងទាន។ យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ  កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងពិតបានបង្កផលប៉ះពាល់យ៉ាង ខ្លាំងដល់សុខភាពប្រជាពលរដ្ឋ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានថតនិងត្រួតពិនិត្យ ទីតាំងដែលចិញ្ចឹមជ្រូកភូមិត្រយឹងខ្ពស់  ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវគឺមិនមានអ្វីដែលបញ្ជាក់ថាជារបស់ក្រុមហ៊ុននោះទេ ដោយសារតែមិនមានលើស្លាកយីហោអ្វីឡើយ ។លោក ចៅហ្វាយស្រុកបាទី បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនទៅ តែលោក ចៅហ្វាយស្រុកគាត់បានប្រាប់អោយក្រុមការងារសារព័ត៌មានយើងទៅជួបគាត់ទៅវិញ អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីជូនដំណឹង យោងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ យោងតាមធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន ។អង្គភាពសារព័ត៌មានយើង នៅមិនទាន់ដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានទីតាំងខាងលើ បានសុំច្បាប់ និងមានលិខិតអនុញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ ? តែយ៉ាងណាមិញ ការបង្កើតទីកន្លែងចិញ្ចឹមជ្រូកកគួរតែសិក្សាអោយបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ អង្គ​ភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរពេទ្យសត្វខេត្តតាកែវ និងចុះត្រួតពិនិត្យករណីខាងលើ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា  អសមត្ថភាព ។ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី Read more

ក្រុម​ឈ្មួញ​​យក​គ្រឿងចក្រអេ​ស្កា២​គ្រឿង រថយន្ត​ដឹក​ដីជិត​១០​គ្រឿង សំងំ​ជីក​​ដី​​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ ខណៈ​មន្ត្រី​ជំនាញ​អត់​ដឹង​រឿង

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី (​ចង្កូត​ស្តាំ​) ជិត​១០​គ្រឿង ទៅ​សំងំ​នាំ​គ្នា​ជីក​កកាយ​ដី​នៅ​ក្បែរ​ជើង​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ ខណៈ ដែល​គេ​សង្ស័យ​ថា អត់​មានការ​សុំ​ច្បាប់ ឬ​ទទួល​លិខិតអនុញ្ញាត​ណាមួយ​ពី​មន្ត្រី​ជំនាញ ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ។ ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី ជា​ច្រើន​គ្រឿង នាំ​គ្នា​ទៅ​ជីក​កកាយ​ដី​នៅ​ជើងភ្នំ​មួយ​កន្លែង ដោយ​ដឹក​លក់​នៅ​តាម​ភូមិ​នានា ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក Read more