រថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធ ក្បែរច្រកអន្តរជាតិភ្នំដី ត្រូវថៃចាប់បានខេត្តស្រះកែវ ទល់មុខខេត្តបាត់ដំបង
បាត់ដំបង÷ រថយន្តចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយកធាថៃឃាត់ខ្លួន ខណៈដែលរថយន្តទាំងនេះឈប់សំចត នៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចូលទៅក្នុងប្រទេសថៃ។ ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងយោធាថៃវីរៈព្រំដែនលេខ ១៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានឃើញរថយន្តចំនួន ៤ គ្រឿង ដែលឈប់សំចតនៅខាងក្រោយផ្សារខូវឌីន (នៅក្នុងទឹកដីថៃ) ក្បែរច្រកអន្តរជាតិភ្នំដី ប្រឈមនឹងស្រុកសំពៅលូនខេត្ត បាត់ដំបង។ ក្រោយពីមានការសង្ស័យកម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកនៅក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។ នៅក្នុងការត្រួតពិនិត្យនោះគឺមានរថយន្តមួយគ្រឿងមានស៊កសៀតក្រដាសប្រាក់ជាង ៧ លានបាត នៅក្នុងកង់សាគួរ Read more





